បច្ចេកវិទ្យា

ធ្លាយ​កាលបរិច្ឆេទ​ដែល Samsung ត្រៀម​ចេញ​លក់ Galaxy S9 និង S9 Plus គឺ​នៅ​ថ្ងៃ​១៦ មីនា


ក្រោយ​មាន​រូប render អំពី Galaxy S9 ​មួយ​ចំនួន​កន្លង​មក ឥឡូវ​នេះ ​យើង​ទទួល​បាន​ដំណឹង​ថ្មី​បន្ថែម​ដែល​ជា​កាលបរិច្ឆេទ​នឹង​មាន​លក់​ស្មាតហ្វូន​ត្រកូល S ទាំង​ពីរ​ម៉ូដែល។ តាមរយៈ​រូប​ render ​ថ្មី​មួយ​សន្លឹក​ខាង​លើ ហាក់​បង្កប់​នូវ​កាលបរិច្ឆេទ​ដែល S9 នឹង​មាន​លក់​លើ​ទីផ្សារ គឺ​នៅ​ថ្ងៃ​ទី១៦ ខែ​មីនា​ចំ​ថ្ងៃ​សុក្រ (FRI, MARCH 16)។

វា​ជា​រូប Render ​ថ្មី​ចុងក្រោយ​បង្ហោះ​ចេញ​ពី​គណនី Twitter ឈ្មោះ Evan Blass ដែល​ក្នុង​រូប​មាន​បង្កប់​កាលបរិច្ឆេទ​ត្រូវ​គេ​សន្មត​នឹង​ជា​​ថ្ងៃ​ខែ​ដែល S9 ​បង្ហាញ​ខ្លួន​លើ​ទីផ្សារ។ ការ​ឌីហ្សាញ​ទៀតសោត​គឺ​មាន​លក្ខណៈ​ស្រដៀង​ខ្លាំង​ទៅ​នឹង Galaxy S8 ​និង S8 Plus។ ទំហំ​អេក្រង់​ស្មាតហ្វូន​ទាំង​ពីរ​ថែមទាំង​ត្រូវ​គេ​រំពឹង​ថា អាច​ត្រូវ Samsung រក្សា​ឱ្យ​នៅ​ដដែល​ដូច​នឹង Galaxy S ច្បង។

នឹង​មាន​ការ​បំពាក់​ឈីប​ពីរ​ផ្សេង​គ្នា គឺ Qualcomm Snapdragon 845 ​នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​បាន​ទូលំទូលាយ​ជាង ម៉ូដែល​ប្រើ​ឈីប Exynos 9180 ។ Galaxy S9 ​ត្រូវ​ពាក្យ​ចចាមអារ៉ាម​លើកឡើង​ថា នឹង​មាន RAM 4GB ហើយ S9 Plus មាន RAM 6GB។

ស្មាតហ្វូន​កំពូល​ទាំង​ពីរ​នឹង​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​កាមេរ៉ា​ថ្មី ដែល Samsung ទើប​ប្រកាស​នាពេល​ថ្មីៗ​នេះ។ S9 ​នឹង​មាន​កាមេរ៉ា​មួយ​គ្រាប់ ចំណែក S9 Plus ជា​កាមេរ៉ា​ភ្លោះ ហើយ​វា​នឹង​ត្រូវ​ក្រុមហ៊ុន​កូរ៉េ​នេះ​សម្ពោធ​ផ្លូវការ​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២០១៨ ​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក៕


About Health Care

0 comments:

Post a Comment

Powered by Blogger.