បច្ចេកវិទ្យា

IPhone X Bentley Edition ​ស្រោប​មាស 18K រូបរាង​ឌីហ្សាញ​ម៉ាអែម​អម​ដោយ​ឡូហ្គោ​ស្លាប B ផលិត​តែ ១០០គ្រឿង


ដូច​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា iPhone X ជា​ស្មាតហ្វូន​កំពូល​មួយ​ផលិត​ដោយ Apple ដែល​ម៉ាក​នេះ​កំពុង​ស៊ី​ខ្លាំង​នៅ​លើ​ទីផ្សារ បើ​ទោះបី​មួយ​គ្រឿង​ចាប់ពី ១០០០ដុល្លារ​ក៏​ដោយ។ ១០០០ដុល្លារ សម្រាប់​អ្នក​ខ្លះ​យល់​ថា មិន​ថោក​ទេ ប៉ុន្តែ​ប្រសិន​វា​ត្រូវ​បាន​ផលិត​ឡើង​វិញ​ស្រោប​ដោយ​សំបក​មាន​តម្លៃ ​ដូច​ជា​មាស 18K ឬ​ពេជ្រ​ទៀត​នោះ អ្នក​កាន់តែ​ប្រាកដ​ជិត​ថា នឹង​បញ្ឈប់​ការ​ស្រមៃ​ភ្លាម។

ជាក់ស្ដែង iPhone X ឌីហ្សាញ​យក​រូបរាង​កាត់​មូដ​តាម​រថយន្ត Bentley នេះ​វិញ ទំនង​ក៏​ប្រហែល​ជា​តម្លៃ​ក៏​កប់​ផង​ដែរ ព្រោះ​ត្រូវ​បាន​ស្រោប​ដោយ​មាស 18K ​នៅ​លើ​កញ្ចក់​ខ្មៅ​ដែល​ក្រាល​នៅ​ខាង​ខ្នង​ទូរស័ព្ទ។

​យ៉ាងណា​តម្លៃ​របស់​វា ហាក់​នៅ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ ខណៈ​ចំនួន​ផលិត​ត្រូវ​បាន​កំណត់​រួចរាល់ គឺ​ត្រឹមតែ ១០០គ្រឿង​ប៉ុណ្ណោះ ។ រីឯ​មួយ​គ្រឿង​ដែល​យើង​បាន​ឃើញ​ខាង​លើ​នេះ វា​ជា iPhone X ​លេខ​រៀង​ទី ១៩ ក្នុង​ចំណោម ១០០គ្រឿង៕




About Health Care

0 comments:

Post a Comment

Powered by Blogger.