បច្ចេកវិទ្យា

​បែកធ្លាយ​ស្រោម Galaxy S9 Plus ​មុន​ត្រូវ Samsung សម្ពោធ​ផ្លូវការ​ចុង​ខែ​កុម្ភៈ​


Samsung Galaxy S9 / S9 Plus កំពុង​ជា​ប្រធានបទ​ក្ដៅ ដែល​ត្រូវ​សាធារណជន​ចាប់អារម្មណ៍​ចង់​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​ថ្មី​ថា​តើ​នឹង​ទំនើប ពិសេស​ជាង S8 ​/ S8 Plus កម្រិត​ណា។​ សេចក្ដី​រាយការណ៍​ថ្ងៃ​នេះ បាន​បង្ហាញ​នូវ​រូប​បែកធ្លាយ​ ត្រូវ​គេ​អះអាង​ជា​ស្រោម​ទូរស័ព្ទ​របស់ S9 Plus ដែល​ផ្នែក​ខាង​ខ្នង​របស់​វា មាន​ប្រឡោះ​កាមេរ៉ា​វែង​ទម្រង់​បញ្ឈរ ទំនង​សម្រាប់​ត្រៀម​កាមេរ៉ា​ភ្លោះ​នៅ​លើ​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​នេះ។

រូបថត​បែកធ្លាយ​ខាង​លើ​ បង្ហាញ​នូវ​ម៉ូត​ស្រោម Case របស់ Galaxy S9 Plus ​ផ្សេងៗ​គ្នា​។ Samsung ​បាន​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​ខ្លួន​អំឡុង​សមាជ​ទូរស័ព្ទ​ពិភពលោក MWC 2018 ​ដែល​នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី ២៦កុម្ភៈ ដល់​ថ្ងៃ​ទី១ មីនា​ខាង​មុខ។ ប្រភព​ព័ត៌មាន​ពី GSM Arena ​បាន​ឱ្យ​ដឹង​ថា S9 / S9 Plus នឹង​មាន​ដាក់​ឱ្យ​បញ្ជា​ទិញ pre-order ចាប់ពី​ថ្ងៃ​ទី២ ខែ​មីនា ហើយ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី១៦ មីនា ឆ្នាំ២០១៨ ។

ទំហំ​អេក្រង់​ស្មាតហ្វូន​ទាំង​ពីរ​ថែមទាំង​ត្រូវ​គេ​រំពឹង​ថា អាច​ត្រូវ Samsung រក្សា​ឱ្យ​នៅ​ដដែល​ដូច​នឹង Galaxy S ច្បង។ តាម​សេចក្ដី​រាយការណ៍​ថ្មីៗ​កន្លង​ទៅ ឱ្យ​ដឹង​ថា S9 នឹង​បំពាក់​ឈីប​ពីរ​ផ្សេង​គ្នា គឺ Qualcomm Snapdragon 845 ​នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​បាន​ទូលំទូលាយ​ជាង ម៉ូដែល​ប្រើ​ឈីប Exynos 9180 ។ Galaxy S9 ​គេ​រំពឹង​ថា នឹង​មាន RAM 4GB ហើយ S9 Plus មាន RAM 6GB៕




About Health Care

0 comments:

Post a Comment

Powered by Blogger.