ចំណេះដឹង

ការ​គេង​ជម្រុញ​ឲ្យមាន​ការប្រែប្រួ​ល​ខួរក្បាល​ទាក់ទង​នឹង​ការចងចាំ​


​យោង​ទៅ​តាម​គេហទំព័រ BBC News បានសរសេរថា យន្តការ​ដែល​កើតឡើង​ដោយសារតែ​ការ​គេង​ពេលយប់​ដ៏​ល្អ​មួយ​នឹង​ពង្រឹង​ដល់​ការរៀនសូត្រ និង​ការចងចាំ ខណៈពេល​ដែល​លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ធ្វើ​តែ​លើ​សត្វ​កណ្តុរ​ប៉ុណ្ណោះ​។

​ក្នុង​ពេល​សិក្សា កណ្តុរ​មួយចំនួន​ត្រូវបាន​ដាក់​ឲ្យ​ដេក​ធម្មតា និង​ខ្លះ​ទៀត​ឲ្យ​ដេក​មិន​គ្រប់គ្រាន់​។ បន្ទាប់មក កណ្តុរ​ទាំងនេះ​ត្រូវបាន​គេ​ពិនិត្យ​តាម​មីក្រូ​ទស្សន៍​ដើម្បី​មើល​ពី​របៀប​នៃ​ការ​ដេក ឬ​ការ​គេង​មិន​គ្រប់គ្រាន់​ថា តើ​វា​មាន​ជាប់ទាក់ទង​នឹង​កោសិកា​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ឬ​អត់​។

កណ្តុរ​ដែល​ត្រូវបាន​គេ​ឲ្យ​ដេក​ធម្មតា​គឺ​មាន​ការបង្កើត​ជា​កោសិកា​ថ្មីៗ Dendrites (Spinous Projfections at the end of nerve cells) ដែល​ជា​អ្នកចម្លង​ចរន្តអគ្គិសនី​ពី​កោសិកា​សរសៃប្រសាទ​មួយ​ទៅ​សរសៃប្រសាទ​មួយទៀត​។

ការបង្កើត​ជា​កោសិកា​សរសៃប្រសាទ​ថ្មី​បែប​នេះ​ប្រហែល​ជាប់ទាក់ទង​នឹង​ការប្រែប្រួល​ក្នុង​ខួរក្បាល​ដែល​ទាក់ទង​នឹង​ការរៀនសូត្រ និង​បទពិសោធន៍ (​ការប្រែប្រួល​ចំពោះ​លក្ខណៈ​របស់​ខួរក្បាល​)​។ ប៉ុន្តែ​បើសិនជា​កណ្តុរ​នោះ​ដេក​មិន​គ្រប់​វិញ ការទំនាក់ទំនង​ទាំងនេះ​គឺ​មិន​បាន​កើតឡើង​ឡើយ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​នេះ​ប្រហែលជា​មិន​អាច​ធ្វើ​ដោយ​ផ្ទាល់​ទៅលើ​មនុស្ស​បាន​ទេ ហើយក៏​មាន​អាថ៌កំបាំង​ច្រើន​ទាក់ទង​នឹង​ការ​គេង ដែល​គេ​មិន​ទាន់​រក​ឃើញ​ដែរ​។ ប៉ុន្តែ​ការស្រាវជ្រាវ​មួយ​នេះ​អាច​ជា​ចំណែក​ដ៏​តូច​មួយ​នៃ​ការ​ស្វែងរក​គន្លឹះ ឬ​មធ្យោបាយ​ថ្មី​មួយ​ដើម្បី​ជម្រុញ​ដល់​ការ​រឿន​សូត្រ​៕




About Health Care

0 comments:

Post a Comment

Powered by Blogger.