វិជ្ជាមេផ្ទះ

របៀបធ្វើឆា​ខ្នុរ​សាច់​គោ


គ្រឿង​ផ្សំ​សាច់​គោ​ (សាច់​ចំឡក) ២៤០​ក្រាម​ ខ្នុរ​ទុំ​ ១០​ក្លែប​ ដើម​ខ្ទឹម​ ១​ដើម​ ម្ទេស​បូកគោ​ខ្ចី​ និង​ទុំ​មួយ​មុខៗ​កន្លះ​ផ្លែ​ ខ្ញី១​បន្ទះ​ ខ្លាញ់​ ១​ស្លាបព្រាបាយ។

គ្រឿង​ប្រឡាក់​សាច់​

ទឹក​ស៊ី​អ៊ីវ​១​ស្លាបព្រាបាយ​ ទឹក​ត្រី​១​ស្លាបព្រាបាយ​ ម្រេច​ម៉ដ្ឋ​បន្តិចបន្តួច​ ខ្ទឹម​ស​ចិញ្ច្រាំ​១​ស្លាបព្រាកាហ្វេ។

គ្រឿង​ផ្សំ​រសជាតិ​

ទឹក​ស៊ីអ៊ីវ​កន្លះ​ស្លាបព្រាកាហ្វេ​ ស្ករ​ អំបិល​មួយ​មុខៗ​បន្តិចបន្តួច​ និង​ម្សៅ​ស៊ុប​ខ្នរ​១​ស្លាបព្រាកាហ្វេ។

វិធី​ធ្វើ

១- លាង​សាច់​គោ​ឲ្យ​ស្អាត​​ រួច​ហើយ​ហាន់​ជា​ចំណិត​ក្រាស់ៗ​ ទើប​ប្រឡាក់​ជាមួយ​នឹង​គ្រឿង​ ប្រឡាក់​សាច់​ទុក​ប្រើ​ការ។
២- ខ្នុរ​ ម្ទេស​ហាន់​ជា​បន្ទះ​ ដើម​ខ្ទឹម​កាត់​ជា​កង់ៗ។
៣- ដាក់​ខ្លាញ់​បន្តិចបន្តួច​ចូល​ក្នុង​ឆ្នាំង​ខ្ទះ​ រួច​​ហើយ​ចាក់​សាច់​គោ​ចូល​ ឆា​ត្រឡប់​​ចុះ​ឡើង​បន្តិច​ ទើប​​ដួស​ចេញ​ទុក​ប្រើ​ការ។
៤- ដាក់​ខ្លាញ់​១​ស្លាបព្រាបាយ​ចូល​ក្នុង​ឆ្នាំង​ខ្ទះ​ រង់ចាំ​ខ្ទះ​​ក្ដៅ​ហុយ​ផ្សែង​ ទើប​ដាក់​ខ្ញី​ និង​ខ្ទឹម​ចិញ្ច្រាំ​​ បំពង​​យក​ក្លិន​ឈ្ងុយ។ បន្ទាប់​មក​ចាក់​សាច់​គោ​ ម្ទេស​ និង​ខ្នុរ​ចូល​ ហើយ​ឆា​ត្រឡប់​ចុះ​ឡើង​ បន្តិច។ ជា​ចុង​ក្រោយ​ចាក់​គ្រឿង​ផ្សំ​រសជាតិ​ និង​ដួស​ដាក់​ចាន​ទុក​ជា​ការ​ស្រេច៕

About Health Care

0 comments:

Post a Comment

Powered by Blogger.