វិជ្ជាមេផ្ទះ

របៀបធ្វើ បង្គា​បំពង​ជូរ​អែម



*គ្រឿង​ផ្សំ

បង្គា​ស្រស់​ ៨​ក្បាល​ មើម​ប្លុង​ ៥០​ក្រាម​ ស្ពៃប្រូកខូលី​ ២០០​ក្រាម​ ដើម​ខ្ទឹម​ (កាត់​កង់ៗ)​ ៥​ក្រាម​ និង​ខ្ញី​បន្ទះ​ ៥​ក្រាម។

*គ្រឿង​ផ្សំ​សម្រាប់​ប្រឡាក់​សាច់

ពងមាន់​ ឬ​ ពងទា​ ១​គ្រាប់​ (យក​តែ​ពង​ស)​ អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ និង​ម្សៅ​មី​ ១​ ស្លាបព្រាបាយ។

*គ្រឿង​ផ្សំ​រស​ជាតិ

ទឹក​ប៉េងប៉ោះ​ខាប់​ ១​ ស្លាបព្រាបាយ​ ស្ករ​ ១​ ស្លាបព្រា​កាហ្វេ​ អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ ស្រា​ ១​ ស្លាបព្រា​កាហ្វេ​ ម្សៅ​មី​ ១​ ស្លាបព្រា​កាហ្វេ​ និង​ម្សៅ​ស៊ុបខ្នរ​ ១​ ស្លាបព្រា​កាហ្វេ។

*វិធី​ធ្វើ

១-​ បង្គា​បក​សម្បក​ កាត់​កន្ទុយ​ និង​ឆូត​ត្រង់​ខ្នង​ជា​ពីរ​ចម្រៀក​ (មិន​ឲ្យ​ដាច់​ចេញ​ពី​គ្នា)​ លាង​ទឹក​ឲ្យ​ស្អាត​ និង​ ប្រឡាក់​ជាមួយ​គ្រឿង​សម្រាប់​ប្រឡាក់​សាច់​ ដោយ​ផ្អាប់​ទុក​មួយ​ស្របក់​ទុក​ប្រើការ។

២-មើល​ប្លុង​ហាន់​ជា​បន្ទះៗ​ ស្ពៃ​ប្រូកខូលី​ពុះ​ជា​ចម្រៀក​ដុំៗ​ ហើយ​យក​ទៅ​ស្រុស​នឹង​ទឹក​ក្ដៅ​ឲ្យ​ទន់​ ទើប​ស្រង់​មក​តម្រៀប​នៅ​តាម​គែម​ចាន​ទាប។

៣-​ ដាក់​ខ្លាញ់​ ៥០០​ ក្រាម​ រង់ចាំ​ខ្លាញ់​ក្ដៅ​ហុយ​ផ្សែង​ ទើប​ចាក់​បង្គា​ប្រឡាក់​គ្រឿង​ចូល​បំពង​ទាល់​តែ​ឆ្អិន​ល្អ​ ហើយ​ចាក់​មើម​ប្លុង​ចូល​បំពង​បន្តិច។​ ជា​ចុងក្រោយ​ត្រូវ​ដួស​ដាក់​ចាន។

៤-​ ទុក​ខ្លាញ់​បន្តិចបន្តួច​នៅ​ក្នុង​ខ្ទះ​ដោយ​ចាក់​ដើម​ខ្ទឹម​ និង​ខ្ញី​បន្ទះ​បំពង​យក​ក្លិន​ឈ្ងុយ​ ហើយ​ចាក់​គ្រឿង​ផ្សំ​រសជាតិ​ចូល​រំងាស់​ឲ្យ​ពុះ​ រួច​ចាក់​ស្រោច​លើ​ចាន​បង្គា​ដើម្បី​ទទួល​ទាន៕


About Health Care

0 comments:

Post a Comment

Powered by Blogger.