ចំណេះដឹង

គ្មាន​អំណះអំណាង​ណាមួយ​ដែល​អាច​បង្ការ​ភាព​ស្កូវ​សក់​បាន​នៅឡើយ​ទេ​


​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mirror បានឲ្យដឹងថា ការព្យាបាល​លើ​ករណី​ស្កូ​វសក់​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​កំពុងតែ​ស្វែងរក ខណៈពេលដែល Daily Telegraph និយាយថា ភាព​ស្កូវ​សក់​នឹង​ក្លាយទៅជា​រឿង​អតីតកាល​។​

​អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​នឹង​ដឹងថា សេចក្តី​រាង​ការណ៍​ទាំងអស់​ខាងលើ​ពិតជា​គ្មាន​អ្វី​ត្រូវ​ដោះស្រាយ​ចំពោះ​ការ​ស្កូវ​សក់​នេះ​នៅឡើយ​ទេ​។ តាមពិតទៅ ការសិក្សា​នេះ​មាន​លក្ខណៈ​តូចតាច​ទេ ដោយ​គេ​បាន​ពិនិត្យ​ទៅលើ​អ្វី​ដែល​កើតឡើង​ចំពោះ​បញ្ហា​ស្បែក​មួយ​ប្រភេទ នោះ​គឺ Vitiligo ដែល​វា​ធ្វើឲ្យ​ការបំពាក់​ពណ៌រ​បស់​ស្បែក​បាត់បង់ និង​នាំ​ឲ្យ​ស្បែក និង​សក់​ទៅ​ជា​ស្កូវ​តែម្តងទៅ​។

​ការសិក្សា​នាពេល​បច្ចុប្បន្ន​ដែល​មាន​មនុស្ស​ចំនួន ១០​នាក់ ហើយក៏​មាន​បញ្ហា Vitiligo ដែរ ប៉ុន្តែ​ជំងឺ​នេះ​គឺ​កើតឡើង​លើ​ស្បែក​ដែល​មាន​ការបញ្ជា​ដោយ​សរសៃប្រសាទ​ពិសេស​មួយ​។ ពួកគេ​បាន​រកឃើញថា ការប្រែប្រួល​របស់​ពណ៌​ស្បែក​មាន​ជាប់ទាក់តង​នឹង​ការប្រមូលផ្តុំ​ចូល​គ្នា​នៃ​សារធាតុ​គីមី​ពីរ​យ៉ាង​ក្នុង​ស្បែក​នោះ​គឺ Hydrogen Peroxide និង Peroxynitrite​។

​បន្ទាប់មក អ្នកស្រាវជ្រាវ​បាន​កំណត់​ដឹងថា ការប្រើប្រាស់​សារធាតុ​មួយ​ដែល​ពេល​ប៉ះពាល់​នឹង​កាំរស្មី​ពណ៌​ស្វាយ​របស់​ពន្លឺព្រះអាទិត្យ ដែល​ត្រូវបាន​គេ​ដឹងថា​អាច​បន្ថយ​កម្រិត​សារធាតុ Hydrogen Peroxide បាន​នោះ ក៏​ធ្វើឲ្យ​ស្បែក និង​រោមភ្នែក​ទៅ​ជា​ពណ៌​ស​នោះ ទៅ​ជា​មាន​ការបំពាក់​ពណ៌​ខ្មៅ​ឡើងវិញ​។

​ជា​លទ្ធផល ការសិក្សា​នេះ​បាន​ផ្តល់​នូវ​ក្តីសង្ឃឹម​មួយ​សម្រាប់​ការព្យាបាល​លើ​បញ្ហា Vitiligo មែន ប៉ុន្តែ​វា​ក៏​ត្រូវការ​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​នេះដែរ​។






About Health Care

0 comments:

Post a Comment

Powered by Blogger.