វិជ្ជាមេផ្ទះ

ធ្វើ​ម្ហូប​សាច់​មាន់​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់


កាលណា​និយាយ​ពី​ម្ហូប​ដោយ​ប្រើ​សាច់​មាន់ គេ​រមែង​តែ​នឹក​ទៅ​ដល់​បញ្ហា​ដែល​ត្រូវ​ប្រឈម​នោះ​គឺ ក្រោយពេល​ចម្អិន​រួច​ហើយ សាច់​ឡើង​សភាព​ខ្លាញ់​រងើម ស្រួល​មិន​ស្រួល​មាន​សភាព​ស្វិត ឬ​មាន​ពណ៌​ស្លេកស្លាំង និង​បាត់បង់​ការ​ទាក់ទាញ​គួរ​ឲ្យ​ចង់​ទទួលទាន។

ក៏​ប៉ុន្តែ​បើ​ចង់​ឲ្យ​មុខ​ម្ហូប​សាច់​មាន់​មាន​សោភ័ណ​គួរ​ឲ្យ​ចង់​ទទួលទាន និង​មាន​ឱជារស​ឆ្ងាញ់​ទៀត​នោះ​យើង​សូម​ណែនាំ​ឲ្យ​យក​សាច់​មាន់​ដែល​ត្រៀម​នឹង​ធ្វើ​ឲ្យ​អាហារ​ទៅ​ដាក់​លើ​ចាន​សំប៉ែត​មួយ រួច​ប្រើ​ផ្លែ​ក្រូចឆ្មារ​ច្របាច់​ស្រោច​ពី​លើ​សាច់​មាន់​នោះ​ឲ្យ​បាន​សព្វ​សឹម​យក​ទៅ​ចម្អិន​ធ្វើ​ម្ហូប​តាម​ក្រោយ។

ចំណុច​ចងចាំ​គឺ​ក្រោយ​ពេល​ប្រឡាក់​ជាមួយ​ទឹក​ក្រូចឆ្មារ​ហើយ ត្រូវ​ទុក​ចោល​រយៈពេល​៣០នាទី ដើម្បី​ឲ្យ​ទឹក​ក្រូចឆ្មារ​ប្រតិកម្ម​ជាមួយ​សាច់​មាន់​ជាមុន​សិន។ លើក​នេះ​មុខម្ហូប​សាច់​មាន់​របស់​លោក​អ្នក​មិន​ថា​យក​ទៅ​ចៀន ស្ងោរ អាំង ឆា​អ្វី​ក៏​ដោយ សាច់​មាន់​នឹង​មាន​សភាព​ទន់​ផុយ​ឆ្ងាញ់​គួរ​ឲ្យ​ជាប់​ចិត្ត​មិន​ខាន៕

About Health Care

0 comments:

Post a Comment

Powered by Blogger.