ចំណេះដឹង

ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​អាហា​របួស​អាច​ធ្វើឲ្យ​កូន​កើតម​កចូលចិត្ត​លេងថ្នាំ​ ​


​យោងទៅតាម​សេចក្តីរាយការណ៍​ពី Mail Online បានឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចូលចិត្ត​ញ៉ាំ​អាហា​របួស​ទំនង​ជា​កូន​កើត​មក​ប្រឈម​ខ្ពស់​នឹង​ការលេង​ថ្នាំ និង​ញៀន​គ្រឿង​ស្រវឹង​រហូតដល់ ៣​ដង​ឯណោះ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញ​នូវ​ទំនាក់ទំនង​មួយ​រវាង​ការលេង​ថ្នាំ​នៅ​អាយុ ១៥​ឆ្នាំ និង​របប​អាហារ​របស់​ម្តាយ​ក្នុងពេល​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​វា​ដូច​ជា​ខុស​គ្នា​ដាច់​ត្រង់​ថា មិន​ញ៉ាំ​សាច់​ក្នុងពេល​មាន​ផ្ទៃពោះ​ធ្វើឲ្យ​កូន​ទៅ​ជា​លេងថ្នាំ​នៅ​ពេល​ពួកគេ​នៅ​ជា​យុវវ័យ​។​


​អ្នកស្រាវជ្រាវ​បាន​សួរ​លើ​ក្មេងៗ​យុវវ័យ​ប្រមាណ​ជាង ១០០០០​នាក់ អំពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​បារី ហើយ​ក្នុងនោះ​មាន​តែ​ពាក់កណ្តាល​ទេ​ដែល​ឆ្លើយតប​វិញ​។ បន្ទាប់មក ពួកគេ​បាន​ពី​និត្យ​ទៅលើ​របប​អាហារ​របស់​ម្តាយ​ពួក​គេ​កាលពី​កំពុង​មាន​ផ្ទៃពោះ ដើម្បី​ចង់​ដឹង​ថា​មាន​អ្វី​ទាក់ទង​គ្នា​ដែរ​ឬ​អត់​។


​ការសិក្សា​បាន​រកឃើញថា កូន​របស់​ស្ត្រី​ដែល​បាន​ញ៉ាំ​សាច់​ភាគច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ​ទំនងជា​មិន​សូវ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជក់បារី​នៅ​អាយុ ១៥​ឆ្នាំ ដូច​កូន​របស់​ស្ត្រី​ដែល​ញ៉ាំ​សាច់​តិចតួច ឬ​អត់​សោះ​នោះ​ទេ​។ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា រឿង​នេះ​អាច​ដោយសា​រត​ស្ត្រី​ដែល​មិន​បាន​ញ៉ាំ​សាច់​ទំនងជា​មាន​វីតាមីន B12 ទាប ដែល​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ខួរក្បាល​កូន​។


​ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​មិន​អាច​ដឹងថា របប​អាហារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ពី​ត​ជា​មូលហេតុ​នៃ​រឿង​នេះ​នោះ​ទេ​។ មាន​កត្តា​ច្រើន​ទៀត​ទំនងជា​អាច​ចូលរួម​ធ្វើ​ឲ្យ​ក្មេង​ធំ​ឡើង​ចូលចិត្ត​លេង​ថ្នាំ ឬ​សែ​បគ្រឿង​ស្រវឹង​។ ដូច្នេះ​យក​ល្អ​គួរតែ​ច្បាស់​ថា អ្នកទទួលបាន​ជីវជាតិ​គ្រប់គ្រាន់​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដូចជា ជាតិ​ដែក វីតាមីន B12 និង​កាលស្យូម​។ អ្នក​អាច​ទទួលបាន​ជីវជាតិ​ទាំង​នេះ​ដែរ​ដោយ​មិនបាច់​ញ៉ាំ​សាច់ ឬ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ក៏​បាន​ដែរ តាមរយៈ​លេបថ្នាំ​បំប៉ន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​៕




About Health Care

0 comments:

Post a Comment

Powered by Blogger.