វិជ្ជាមេផ្ទះ

របៀបចៀន​បង្គា​ស្ងោរ​លាយ​ស្អំ​ និង​ស៊ុត


*គ្រឿង​ផ្សំ​
-បង្គា​ស្ងោរ​ ១០​ក្បាល​
-ស្លឹក​ស្អំ​ក្ដិច​ត្រួយ​ ១​ចាន​
-ស៊ុត​មាន់​ ១​គ្រាប់
-កាពិដុត​ ២​ស្លាបព្រា​
-ខ្ទឹម​ស​ ១២​កំពឹស​
-បង្គា​ស្ងួត​ (ម៉ដ្ឋ) ១​ស្លាបព្រា​
-ទឹកត្រី​ កន្លះ​ស្លាបព្រា​
-ស្ករ​ ១​ស្លាបព្រា
-ទឹក​ក្រូច​ឆ្មារ​ ២​ស្លាបព្រា​
-ម្ទេស​ខ្មាំង​ ១២​គ្រាប់​
-ម្សៅស៊ុប​ខ្នរ​ ១​ស្លាបព្រា​កាហ្វេ
-ប្រេង​ឆា។

វិធី​ចម្អិន​

១-បក​សម្បក​បង្គា​ស្ងោរ​ កាត់​ក្បាល​ និង​កន្ទុយ​ចេញ។
២- គោះ​ស៊ុត​ដាក់​ចាន​ កូរ​លាយ​ជាមួយ​ស្អំ។
៣- ដាក់​ខ្ទះ​ ចាក់​ប្រេង​​ចូល​ទុក​ឲ្យ​ក្ដៅ​ខ្លាំង​រួច​ដាក់​ពុម្ព​ (បើ​មាន) ​ហើយ​ចាក់​ស្អំ​ និង​ស៊ុត​ចូល។ បន្ថែម​បង្គា​មួយ​ដុំៗ​ឲ្យ​បាន​ ៥​ក្បាល​ (សម្រាប់​ ២​ដុំ)។
៤- បុក​ច្របល់​កាពិ​ជាមួយ​ខ្ទឹម​ស​ឲ្យ​ម៉ដ្ឋ​ ដាក់​ម្ទេស​ខ្មាំង​ចូល។​ បន្ទាប់​​មក​ដាក់​បង្គា​ស្ងួត​ ទឹក​ត្រី​ ស្ករ​ទឹក​ក្រូច​ឆ្មារ​ កូរ​ច្របល់​ថ្នម​ឲ្យ​ចូល​គ្នា​ល្អ​ និង​ដាក់​ម្សៅស៊ុប​ខ្នរ។
៥- រៀប​ដាក់​ចាន​តាម​តម្រូវ​ការ។


About Health Care

0 comments:

Post a Comment

Powered by Blogger.