ចំណេះដឹង

បាក់តេរី​ដែល​រកឃើញ​ក្នុង​ទឹកឃ្មុំ​ប្រហែល​ជា​ជួយ​ប្រឆាំង​ការបង្ក​រោគ​បាន​


​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Independent បានឲ្យដឹងថា បាក់តេរី​ដែលមាន​ក្នុង​ទឹកឃ្មុំ​អាច​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្តូរ​ដល់​ការប្រើ​ថ្នាំ​ផ្សះ​បាន​។

​ពិភពលោក​សព្វថ្ងៃ​កំពុងតែ​ត្រូវការ​ថ្នាំ​ផ្សះ​ថ្មីៗ​ដើម្បី​ទប់ស្កាត់​ការលូតលាស់​បាក់តេរី​ដែល​ស៊ាំ​ថ្នាំ​ផ្សះ​។ ការសិក្សា​ថ្មី​បាន​រកឃើញថា បាក់តេរី​ចំនួន ១៣​ប្រភេទ​កំពុងតែ​រស់នៅ​ក្នុង​ទឹកឃ្មុំ តែ​វា​អាច​បន្ថយ​ការ​ស៊ាំ​ថ្នាំ​ផ្សះ​របស់​បាក់តេរី​ក្នុង​រាងកាយ​មនុស្ស​យើង​បាន​ដូចជា MRSA ដែល​រឿង​នេះ​ត្រូវបាន​គេ​ដឹង​ក្នុង​មន្ទីរពិសោធន៍​។

អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​បាក់តេរី និង​មេរោគ​ផ្សិត​ស៊ាំ​ថ្នាំ​ផ្សះ ជា​ពិសេស​អ្នក​ដែល​មាន​របួស​បង្ក​រោគ​ដោយ​ពពួក​មេរោគ MRSA និង​បាក់តេរី E.Coli មួយចំនួន​។ ពួកគេ​បាន​រកឃើញថា មេរោគ​ទាំងនេះ​គឺ​ងាយ​ងាប់​វិញ​ជាមួយនឹង​បាក់តេរី​ទាំង ១៣​ដែល​មាន​ក្នុង​ទឹកឃ្មុំ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ខណៈពេល​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មាន​ប្រស​សិទ្ធ​ភាព​ជាង​ការប្រើ​ថ្នាំ​ផ្សះ​ដែល​មាន​រួច​ក៏ដោយ តែ​ពួកគេ​នៅ​មិនទាន់​បានថ្វើ​តេ​ស្តថា​ភាពខុស​គ្នា​មួយ​នេះ​ទំនង​ជា​កើតឡើង​ដោយ​ចៃដន្យ​ឬ​អត់​នោះទេ ហើយក៏​មិន​ទាន់​ទាញ​ជា​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​នៅឡើយ​ដែរ​។

អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញថា បាក់តេរី​ក្នុង​ទឹក​ឃ្មុំ​បាន​ផលិត​នូវ​សារធាតុពុល​ខុសៗ​គ្នា​ច្រើន​ដែល​ឆ្លើយតប​ក្នុង​ការស្លាប់​បាក់តេរី​ផ្សេងទៀត​។ ជា​អ​កុសល្យ តាម​ការស្រាវជ្រាវ​មុនៗ​បាន​រកឃើញថា បាក់តេរី​ក្នុង​ទឹកឃ្មុំ​ដែលមាន​ប្រសិទ្ធភាព​នេះ​គឺមាន​តែ​ក្នុង​ទឹកឃ្មុំ​ដែល​ស្រស់ៗ​ប៉ុណ្ណោះ ហើយ​បាក់តេរី​នេះ​នឹង​ងាប់​វិញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ក្រោយ ហើយ​វា​ក៏​មិន​មាន​ក្នុង​ទឹកឃ្មុំ​ដែល​គេ​លក់​នៅ​តាម​ផ្សារ ឬ​ហាង​ទំនើប​ដែរ​៕




About Health Care

0 comments:

Post a Comment

Powered by Blogger.